Thursday, July 23, 2015

ប្រជាពលរដ្ឋ៖ ទាហានថៃគំរាមបាញ់សម្លាប់ ពលរដ្ឋខ្មែរដែលហ៊ានធ្វើស្រែ នៅបង្គោលព្រំដែនលេខ៤៣ ខណៈដែលពលរដ្ឋថៃកំពុងទន្រ្ទាន

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ពេលនេះទាហានថៃ​ បានបោះពាក្យសម្តីគំរាមបាញ់សម្លាប់ ប្រជាពលរដ្ឋខ្មែរណា ដែលហ៊ានធ្វើស្រែ នៅតំបន់បង្គោលព្រំដែនលេខ៤៣ ស្ថិតនៅក្នុងស្រុកអូរជ្រៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខណៈដែលពេលនេះ ប្រជាពលរដ្ឋថៃ កំពុងតែទន្រ្ទានចូលមកភ្ជួរស្រែ នៅតំបន់សនេះ ដោយមានទាហានថៃការពារ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ខណៈពេលនេះម៉ោងប្រមាណ១១ថ្ងៃត្រង់នេះ មានពលរដ្ឋថៃ៨នាក់ និងទាហានថៃ៦នាក់ ចូលមកកាន់កាប់តំបន់នេះ ពេលនេះមិនទាន់មានអាជ្ញាធរ និងសមត្ថកិច្ចខ្មែរ ចុះទៅពិនិត្យនៅតំបន់បង្គោលព្រំដែនលេខ៤៣ នេះនៅឡើយទេ ប្រជាពលរដ្ឋកំពុងព្រួយបារម្ភ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥នេះ មន្រ្តីយោធាខ្មែរ នៅតាមព្រំដែនស្រុកអូរជ្រៅ បានឱ្យដឹងថា មានកសិករថៃ បានយកត្រាក់ទ័ររបស់ខ្លួន មកភ្ជួរស្រែ នៅត្រង់ចំណុចបង្គោលព្រំដែនលេខ៤៣ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់ស ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋខ្មែរ ៕
ប្រភព៖ freshnewsasia.com

រីករាយសណ្តាប់បទចម្រៀងលោកតា សុីន សុីសាមុត​​ sin sisamuth ទាំងអស់គ្នា

ជាថ្មីម្តងទៀត ថៃបញ្ជូនត្រាក់ទ័រ​ថៃ​៣​គ្រឿង​ចូល​មក​ភ្ជួរស្រែ​លើ​ដី​ខ្មែរ​នៅ​ចំណុច​បង្គោល​សី​មាលេខ​៤៣ ​ក្នុងស្រុក​អូរ​ជ្រៅ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ តាម​ប្រភព​ព័ត៌មាន​ពី​តំបន់​ជាយ​ដែនកម្ពុជា-ថៃ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​កក្កដា ២១០៥​នេះ ​​គ្រឿងចក្រ​ត្រាក់ទ័រ​៣​គ្រឿងរបស់​ប្រជាជន​ថៃបាន​ទន្ទ្រាន​ចូល​មក​លួច​ភ្ជួរស្រែ​លើ​ទឹកដី​ខ្មែរ នៅ​ចំណុច​បង្គោល​សី​មាលេខ​៤៣ ស្ថិត​ក្នុងភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ​។
សូម​បញ្ជាក់​ថា ដីស្រែ​ដែល​ជនជាតិ​ថៃកំពុង​តែ​រំលោភ​បំពាន​ទន្ទ្រាន​យក​គ្រឿងចក្រ​ត្រាក់ទ័រមក​លួច​ភ្ជួរស្រែ​នៅ​ចំណុច​នោះ គឺជា​កម្ម​សិ​ទ្ឋិ​របស់​ក្រុមហ៊ុន​សំ​ផា​ន់​ណា​រិ​ទ្ឋ ឌី​វេ​ឡូ​មេន របស់​លោក​ឧកញ៉ា សំ ផា​ន់​ណា​រិ​ទ្ឋ ដែល​បាន​ទទួល​វិនិយោគ​ពី​រាជរដ្ឋាភិបាល​កម្ពុជាដើម្បី​ធ្វើការ​អ​វិ​ឌ្ឍ​ន៍​ហេ​ដ្ឋា​រចនា​សម្ព័​ន​បើក​ច្រក​តំបន់​៤៣ ជាប់​ព្រំដែន​កម្ពុជា-ថៃ ឲ្យ​ស្រប​ទៅ​តាម​យុ​ទ្ធសាស្ត្រ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ជា​ប្រមុខ​ថ្នាក់ដឹកនាំ ។
គួរ​កត់​សម្គាល់ថា គ្រឿងចក្រ​ត្រាក់ទ័រ​របស់​ជនជាតិ​ថៃ ដែល​បាន​ចូល​មក​ទន្ទ្រាន​បំពាន​លួច​ភ្ជួរស្រែ​លើ​ទឹកដី​ខ្មែរនៅ​ចំណុច​ខាងលើ​នោះ គឺ​ស្រប​ពេល​ដែល​អាជ្ញាធរមាន​សមត្ថកិច្ច​ជា​ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ជាប់រវល់​ទៅ​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ។
​ជុំវិញ​បញ្ហា​ទាំងអស់​ខាងលើ​លោក​គោ ស៊ុំ​សា​រឿ​ត អភិបាល​ខេត្តបន្ទាយមានជ័យ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា​នេះ​៕​




ប្រភព៖ kohsantepheapdaily.com.kh

រីករាយសណ្តាប់បទចម្រៀងបេក្ខភាព Cambodian Idol អ៊ាម វុន្នី ដែលទទួលបានមាសសន្លឹកពីលោក ព្រាប សុវត្ថិ

Wednesday, July 22, 2015

ជំងឺ​មហារលាយ​...

ព្រៃឈើ​ទាំងឡាយ​នៅ​ស្រុក​យើង ដែល​ខ្លះ​ជា​ព្រៃ​រិច​រិល​វា​បាន​ក្លាយទៅជា​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​ស្ទើរ​អស់​ទៅ​ហើយ ។ ជា​នយោបាយ​សេដ្ឋកិច្ច​ល្អ​... ​ព្រោះ​ចេះ​ធ្វើ​ឱ្យ​ព្រៃ​រិច​រិល​អត់​ប្រយោជន៍​ទាំងនោះ​បាន​ក្លាយជា​តំបន់​ក​សិ​-​ឧស្សាហកម្ម ។

ប៉ុន្តែ​...​​ អស់ពី​ឈ្មោះ​ព្រៃ​រិច​រិល​ទៅ​... វា​កំពុង​ឆ្លង​ចូល​ដល់​ព្រៃ​តំបន់​ការពារ​ដែល​ជា​ព្រៃស្រោង​...​ តំបន់​អភិរក្ស​សត្វព្រៃ​... ​ព្រៃ​អភិរក្ស​ជីវៈចម្រុះ​...​ ព្រៃ​ដែន​ជម្រក​សត្វ​...​ ដែល​ជា​សម្បត្តិ​ត្រូវ​រដ្ឋ​ការពារ​... ​ព្រៃ​ហាម​កាប់​ឈើ​...​ កំពុង​ក្លាយជា​ជំងឺ​មហារលាយ​...

ប៉ុន្តែ​ទៀត​... ​វា​ចាប់ផ្តើម​រលាយ​ជា​បណ្តើរ​ៗ​ទៅ​ហើយ​...​ ដូច​ជា​ក្នុង​តំបន់ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​...​​ តំបន់​ជម្រក​សត្វព្រៃ​ស្នួល​... ​ព្រៃ​ការពារ​មណ្ឌលគិរី​...​ ព្រៃ​ការពារ​ភ្នំ​ណាំ​លៀ​... ​ព្រៃ​អភិរក្សជីវចម្រុះ​សីមា​... ​ព្រៃ​អភិរក្ស​ភ្នំ​ខៀវ​ហៅ​ភ្នំព្រេច​... ​ដែន​ព្រៃ​ការពា​រវិ​រៈ​ជ័យ​... ។​ល​។ សូ​ម្បី​ព្រៃស្រោង​តំបន់​កន្ទុយនាគ​ក៏​រលាយ​ខ្លាំង​ដែរ​... ​ដោយ​មិន​ទាន់រាប់​​បញ្ចូល​ព្រៃ​ឡង់​ដ៏​មហាសាល​ផង​ទេ ព្រោះ​វា​​កំពុង​រលាយ​ទៅ​ហោង​នៅ​ពេល​ខាង​មុខ​នេះ ។

រដូវភ្លៀង​ចូល​មក​ដល់​... ​អ្នកការ​ពារ​ដែល​ស្វែងរក​លាភ​មិន​អាច​ចូល​ព្រៃឈើ​បាន​...​ឯ​អ្នក​ពូកែ​កាប់​អារ​កំពុង​ពេញការ​រំលោភ​...​កាប់​អារ​ពេញ​ព្រៃ​...​។​ល​។

រីឯ​ឈ្មួញ​ឧកញ៉ា​មួយ​ក្រុម ​ដែល​ប្រមូល​ទិញ​ឈើ​ពី​ព្រៃ​ឡង់ ​នៅ​តំបន់​មុំ​បី​ជាប់​ខេត្តកំពង់ធំ​... ​ព្រះ​វិហារ​និង​ស្ទឹង​ត្រែង​... ​ដោយសារ​តែ​រដូវភ្លៀង​ពិបាក​ដឹក​ជញ្ជូន​ទៅ​ស្រុក​យួន​... ​ពេល​នេះ​កំពុង​ប្រមូល​ទិញ​ស្តុក​លាក់​ទុក​ពាសពេញ​ក្នុង​ព្រៃ ។

ពេល​ណា​ផ្លូវ​ស្ងួត​... ​យុទ្ធនាការ​ដឹក​ជញ្ជូន​ចាប់ផ្តើម​ភ្លាម​... ​។ ព្រៃឈើ​នៅ​តំបន់​មុំ​បី ដែល​ឈ្មួញ​ល្បីឈ្មោះ​មិនល្អ​កំពុង​ដឹក​ជញ្ជូន​ចេញ​នេះ គួរ​សួរ​ឧកញ៉ា​ជ្រាយ​... ​ឧកញ៉ា​តឹក និង​ឧកញ៉ា​ខ្នា ប្រាកដជា​បានដឹង​មិន​ខាន ។

លោក​ឧកញ៉ា​ទាំង​៣​ប្រាកដជា​មិន​លាក់​ទេ​... ​ព្រោះ​ជា​បទល្មើស​ធំ​ណាស់ បំផ្លាញ​សម្បត្តិ​ជាតិ ប្រាកដជា​ជួយ​ប្រាប់​... ​កុំឱ្យ​គេ​យកឈ្មោះ​ទៅ​ប្រើ​ទៀត​... ៕
                     អា​ឡេវ

ប្រភព៖ kohsantepheapdaily.com.kh


រីករាយសណ្តាប់បទចម្រៀងលោកតា សុីន សុីសាមុត​​ sin sisamuth ទាំងអស់គ្នា

ឪពុកកញ្ញាសាសា ចូលទៅបំភ្លឺបន្ថែមនៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញសំណុំរឿងក្តីហិង្សាររបស់ឧកញ៉ាសុខ ប៊ុនលើកូនស្រីខ្លួន

ភ្នំពេញ ៖ ឪពុកបង្កើតកញ្ញាឯក សុជាតា ហៅក្រៅសាសា គឺលោកអ៊ុត ធី បានចូលទៅបំភ្លឺទៅបន្លឺបន្ថែម ក្នុងនាមដើមបណ្តឹងរដ្ឋប្បវេណី ចំពោះសំណុំរឿងក្តីហិង្សាររបស់ឧកញ៉ាសុខ ប៊ុន ទៅលើកូនស្រីរបស់ខ្លួន កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ។ ការចូលបំភ្លឺរបស់លោកអ៊ុត ធី គឺមានការអមដំណើរ ដោយមេធាវីការពារក្តីរបស់កញ្ញាសាសា ទៅជាមួយផងដែរ គឺលោកពុធ ធាវី ។ មន្ត្រីតុលាការបានបង្ហើបអោយដឹងថា ការចូលបំភ្លឺខាងលើនេះ អាចពាក់ព័ន្ធនឹងសំណងរដ្ឋប្បវេណី ឬ សំណងថ្លៃជម្ងឺចិត្ត ដែលកញ្ញាសាសា បានបញ្ជាក់ថា ទុកអោយឪពុកជាអ្នកចាត់ចែងចុះចំពោះបញ្ហាសំណង ។ បើគិតមកទល់វេលាម៉ោង ១២ និង ៣០នាទីរសៀលថ្ងៃខែដដែលនេះ ការសាកសួរដេញដោលរវាងចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកលាង សំណាត់ និងលោកអ៊ុត ធី ។ ក្នុងនោះដែរ លោកអ៊ុត ធី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោមអាគារសាលាដំបូងរាជធានីភ្នំពេញ អោយដឹងថា ថ្ងៃនេះចៅក្រមបានសួរលោកពីដំណើរមួយចំនួនបន្ថែមទៀត នៃហិង្សាររបស់ឧកញ៉ាសុខ ប៊ុនមកលើកូនស្រី ។ លោកក៏បានលើកឡើងថាចំពោះសំណងរដ្ឋប្បវេណីវិញ មេធាវីរបស់កញ្ញាសាសា លោកពុធ ធាវី បានប្តឹងរដ្ឋប្បវេណីទាមទារសំណងជម្ងឺចិត្តរួចរាល់ហើយ ប៉ុន្តែមានទំហំជាប្រាក់ប៉ុន្មាន នោះ លោកអ៊ុត ធី សុំមិនបញ្ចេញ រងចាំបញ្ជាក់បន្ថែមនៅពេលក្រោយ ។ លោកអោយដឹងបន្ថែមទៀតថា លោក ក៏ជាឧកញ៉ាមានកិត្តិនាម មួយរូបក្នុងសង្គមផងដែរ ហើយក៏បានជួយជាតិ និងមានស្នាដៃជាច្រើនយ៉ាងអាណាកប្បកៃដែរ ប៉ុន្តែលោកមិនដែលយកបុណ្យសក្តិមកធ្វើអ្វីផ្តេសផ្តាសអោយខូចខាតដល់ សង្គម ដូចឧកញ៉ាសុខ ប៊ុន នោះទេ ៕ ចាន់ធឿន




ប្រភព៖ nokorwatnews.com


រីករាយសណ្តាប់បទចម្រៀងលោកតា សុីន សុីសាមុត

Tuesday, July 21, 2015

ស្ទាវ​២​ក្រុម​ឌឺដង​ពាក្យ​សម្តី​ដាក់​គ្នា​ផ្ទុះ​ហិង្សា​មួយ​ប្រាវ សមត្ថកិច្ច​ក្របួច​បាន​២​នាក់

រាជធានី​ភ្នំពេញ ៖ យុវជន​ស្ទាវ​២​ក្រុម​បាន​ឈ្លោះ​ទាស់​ពាក្យ​សម្តី​គ្នា​យ៉ាង​ខ្លាំង រហូត​ឈាន​ដល់​ការ​ប្រើ​ហិង្សា​ដេញ​វាយ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​ផ្លូវ ខណៈនោះ​ក៏​មាន​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ​កំពុង​ល្បាត​ចាប់​ក្មេង​ទំនើង​បាន​ចំនួន​២​នាក់​ភា្ល​ម​ៗ និង​ដកហូត​ដាវ​សា​មូ​រ៉ៃ​១​ដើម បញ្ជូន​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​ទាំង​យប់ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់​ថ្ងៃ​ទី​២០ កក្កដា ២០១៥ ស្ថិត​នៅ​លើ​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​ស្ទាវ​ទាំង​២​ក្រុម​នោះ ម្ខាង​មាន​គ្នា​២​នាក់ និង​ម្ខាង​ទៀត មាន​គ្នា​៤​ទៅ​៥​នាក់ ហើយ​នៅ​មុន​ពេល​កើតហេតុ​ជន​សង្ស័យ​ទាំង​២​នាក់​បាន​ចូល​ទៅ​រាំ​លេង​នៅ​ក្នុង​ក្លិប​ស្ពាយ​ឌ័​រ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ លុះ​ពេល​រាំ​សប្បាយ រួច​ក៏​នាំ​គ្នា​ចេញពី​ក្លិប​វិញ បំណង​ត្រឡប់​ទៅ​ផ្ទះ ខណៈ​ដែល​កំពុង​តែ​ដើរ​នៅ​តាម​ផ្លូវ ក៏​ស្រាប់តែ​មាន​ក្រុម​ស្ទាវ​មួយ​ក្រុម​ទៀត មាន​គ្នា ប្រមាណ​៤​ទៅ​៥​នាក់ បាន​ដើរមក​សម្លឹង​ដាក់​គ្នា​និយាយ ផ្លែផ្កា​បោះពាក្យ​សម្តី​ដាក់​យុវជន​២​នាក់​ខាងលើ ហើយ​ក៏​មានការ​តបត​ទៅ​វិញ​ទៅ​មក រហូត​ផ្ទុះ​ហិង្សា​ដាក់​គ្នា​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព



ប្រភព៖ kohsantepheapdaily.com.kh

រីករាយសណ្តាប់បទចម្រៀងបេក្ខភាព Cambodian Idol អ៊ាម វុន្នី ដែលទទួលបានមាសសន្លឹកពីលោក ព្រាប សុវត្ថិ

ប្រជាពលរដ្ឋចំនួន៨១​គ្រួសារ​​សម្រុកចូល​កាន់កាប់ និង​​សង់​លំនៅឋាន​ក្នុង​មូលដ្ឋាន​ឃ្លាំង​ស្តុក​សម្ភារៈ​​​កងទ័ពនៅ​ជើងភ្នំ​ក្រោម

ខេត្តសៀមរាប ​៖ ប្រជាពលរដ្ឋចំនួន​៨១​គ្រួសារ​ដែល​រស់នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប បាន​នាំ​គ្នា​បុក​បា​រ៉ា​ស់​យោធា សម្រុកចូល​ទៅ​កាន់កាប់ និង​សាងសង់​លំនៅ​ឋាន​នៅ​ក្នុង​មូលដ្ឋាន​ទីតាំង​រក្សា​គ្រឿង​សព្វាវុធ​របស់​អង្គភាព​យោធភូមិ​ភាគ​ទី​៤ ដែល​ស្ថិត​នៅ​ជើងភ្នំ​(​ភ្នំ​ក្រោម​) ជិត​មូលដ្ឋាន​នៃ​ប្រជាពលរដ្ឋ​ទាំងនោះ​រស់នៅ​តែ​ម្តង ។
​រដ្ឋបាល​ក្រុង​សៀមរាបបាន​ចេញ​សេចក្តីជូនដំណឹង​​​លេខ១៤៧ សជណចុះ​ថ្ងៃ​ទី​២១ កក្កដា ២០១៥ ផ្ញើ​ជូន​ទៅ​ប្រជា​ពលរដ្ឋ​ដែល​បាន​ធ្វើ​សកម្ម​ភាព​ខាងលើ ពិសេស​ជំរាប​ជូន​ទៅ​តំណាង​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ផង​ដែរ​។
រដ្ឋ​បាល​ក្រុង​សៀម​រាប​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​នេះ ដោយ​យោង​តាម​លិខិត​ផ្ញើ​ជូន​របស់​យោធភូមិ​ភាគ​ទី​៤ លេខ ១៩៥/ ២០១៥ ចុះ​ថ្ងៃ​ទី​១៨ ​កក្កដា ​២០១៥ ។  នៅ​ក្នុង​លិខិត​របស់​រដ្ឋបាល​ក្រុង​សៀមរាប បាន​ចាត់​ទុក​ថា សកម្មភាព​នោះ​គឺជា​ទ​ង្វើ​ខុសច្បាប់ ព្រោះ​ទីតាំង​ឃ្លាំង​សព្វាវុធ​របស់​កងទ័ព ចាំបាច់​ត្រូវ​រក្សា​ការពារ​យ៉ាង​តឹងរ៉ឹង​បំផុត និង​មាន​សារសំខាន់ ក្នុង​បុព្វហេតុ​ការពារ​មាតុភូមិ ការពារ​សន្តិសុខ​ជាតិ ។ 
លិខិត​របស់​រដ្ឋបាល​ក្រុងបាន​សំណូមពរ សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះរុះរើ​ខ្ទម និង​លំនៅ​ឋា​នដែល​បាន​សាងសង់​ក្នុង​តំបន់​ការពារ​របស់​កងទ័ព​នោះដោយ​កំណត់​រយៈពេលត្រឹម​ថ្ងៃ​ទី​២៦ ​កក្កដា ​២០១៥ ខាង​មុខ​នេះ​ជា​កំហិត៕
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព








ប្រភព​៖ Kohsantepheapdaily.com.kh


រីករាយសណ្តាប់បទចម្រៀងបេក្ខភាព Cambodian Idol អ៊ាម វុន្នី ដែលទទួលបានមាសសន្លឹកពីលោក ព្រាប សុវត្ថិ

ប៉ូលិស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ឱសថ​អាហារ​បំប៉ន​សុខភាព​គ្មាន​ច្បាប់ ដកហូត​បាន​៦២១៥​គ្រាប់

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន និង​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ខេត្ត ដឹកនាំ​ផ្ទាល់​ដោយ​លោក កើត សុវណ្ណ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​ទីតាំង​ឱសថ​អាហារ​បំប៉ន​សុខភាព​គ្មាន​ច្បាប់​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូត្រ​និគម ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ កក្កដា ២០១៥ ។
លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​រសៀល​ថ្ងៃ​ទី​២១ កក្កដា​នេះ​ថា ទីតាំង​ស្តុក​ឱសថ​អាហារ​បំប៉ន​សុខភាព​គ្មាន​ច្បាប់​អនុញ្ញាត​របស់​ក្រុមហ៊ុន អែ​ល ខេន អ៊ិ​ន​ថេ​ន​ស្ហឹ​ន​ណ​ល់ (intentional) ដែល​មាន​ទីតាំង​ធំ​នៅ​ភ្នំពេញ​នេះ​ មាន​ម្ចាស់​ឈ្មោះ ឡៅ កូ​សាក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។
លោក​បន្ត​ថា ក្នុង​ការ​ឆែកឆេ​នោះ កម្លាំង​ជំនាញ​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ឱសថ​អាហារ​បំប៉ន​សុខភាព​ដែល​គ្មាន​ចុះបញ្ជី​ការ​ត្រឹមត្រូវ​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ បាន​ចំនួន​៦២១៥​គ្រាប់ ។
បច្ចុប្បន្ន​ម្ចាស់​ទីតាំង​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នាំ​យក​មក​សួរនាំ​នៅ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្ត ហើយ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ពី​ក្រុមហ៊ុន​នៅ​ភ្នំពេញ​មក​លក់​ដោយ​គ្មាន​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​ពិតប្រាកដ​មែន ។
ក្រោយ​ពី​សាកសួរ​រួច កម្លាំង​ជំនាញ​ក៏​បានឱ្យ​ធ្វើ​កិច្ចសន្យា និង​ផាកពិន័យ​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​គ្រង​គ្រង​ឱសថ រួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ៕



ប្រភព៖ kohsantepheapdaily.com.kh

រីករាយសណ្តាប់បទចម្រៀងបេក្ខភាព Cambodian Idol អ៊ាម វុន្នី ដែលទទួលបានមាសសន្លឹកពីលោក ព្រាប សុវត្ថិ