ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០១៥ ម៉ោង ១៦:៣១
ព្រៃឈើទាំងឡាយនៅស្រុកយើង ដែលខ្លះជាព្រៃរិចរិលវាបានក្លាយទៅជាព្រៃសម្បទានសេដ្ឋកិច្ចស្ទើរអស់ទៅហើយ ។ ជានយោបាយសេដ្ឋកិច្ចល្អ... ព្រោះចេះធ្វើឱ្យព្រៃរិចរិលអត់ប្រយោជន៍ទាំងនោះបានក្លាយជាតំបន់កសិ-ឧស្សាហកម្ម ។
ប៉ុន្តែ... អស់ពីឈ្មោះព្រៃរិចរិលទៅ... វាកំពុងឆ្លងចូលដល់ព្រៃតំបន់ការពារដែលជាព្រៃស្រោង... តំបន់អភិរក្សសត្វព្រៃ... ព្រៃអភិរក្សជីវៈចម្រុះ... ព្រៃដែនជម្រកសត្វ... ដែលជាសម្បត្តិត្រូវរដ្ឋការពារ... ព្រៃហាមកាប់ឈើ... កំពុងក្លាយជាជំងឺមហារលាយ...
ប៉ុន្តែទៀត... វាចាប់ផ្តើមរលាយជាបណ្តើរៗទៅហើយ... ដូចជាក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់... តំបន់ជម្រកសត្វព្រៃស្នួល... ព្រៃការពារមណ្ឌលគិរី... ព្រៃការពារភ្នំណាំលៀ... ព្រៃអភិរក្សជីវចម្រុះសីមា... ព្រៃអភិរក្សភ្នំខៀវហៅភ្នំព្រេច... ដែនព្រៃការពារវិរៈជ័យ... ។ល។ សូម្បីព្រៃស្រោងតំបន់កន្ទុយនាគក៏រលាយខ្លាំងដែរ... ដោយមិនទាន់រាប់បញ្ចូលព្រៃឡង់ដ៏មហាសាលផងទេ ព្រោះវាកំពុងរលាយទៅហោងនៅពេលខាងមុខនេះ ។
រដូវភ្លៀងចូលមកដល់... អ្នកការពារដែលស្វែងរកលាភមិនអាចចូលព្រៃឈើបាន...ឯអ្នកពូកែកាប់អារកំពុងពេញការរំលោភ...កាប់អារពេញព្រៃ...។ល។
រីឯឈ្មួញឧកញ៉ាមួយក្រុម ដែលប្រមូលទិញឈើពីព្រៃឡង់ នៅតំបន់មុំបីជាប់ខេត្តកំពង់ធំ... ព្រះវិហារនិងស្ទឹងត្រែង... ដោយសារតែរដូវភ្លៀងពិបាកដឹកជញ្ជូនទៅស្រុកយួន... ពេលនេះកំពុងប្រមូលទិញស្តុកលាក់ទុកពាសពេញក្នុងព្រៃ ។
ពេលណាផ្លូវស្ងួត... យុទ្ធនាការដឹកជញ្ជូនចាប់ផ្តើមភ្លាម... ។ ព្រៃឈើនៅតំបន់មុំបី ដែលឈ្មួញល្បីឈ្មោះមិនល្អកំពុងដឹកជញ្ជូនចេញនេះ គួរសួរឧកញ៉ាជ្រាយ... ឧកញ៉ាតឹក និងឧកញ៉ាខ្នា ប្រាកដជាបានដឹងមិនខាន ។
លោកឧកញ៉ាទាំង៣ប្រាកដជាមិនលាក់ទេ... ព្រោះជាបទល្មើសធំណាស់ បំផ្លាញសម្បត្តិជាតិ ប្រាកដជាជួយប្រាប់... កុំឱ្យគេយកឈ្មោះទៅប្រើទៀត... ៕
អាឡេវ

ប្រភព៖ kohsantepheapdaily.com.kh
រីករាយសណ្តាប់បទចម្រៀងលោកតា សុីន សុីសាមុត sin sisamuth ទាំងអស់គ្នា

No comments:
Post a Comment