Thursday, July 23, 2015

ប្រជាពលរដ្ឋ៖ ទាហានថៃគំរាមបាញ់សម្លាប់ ពលរដ្ឋខ្មែរដែលហ៊ានធ្វើស្រែ នៅបង្គោលព្រំដែនលេខ៤៣ ខណៈដែលពលរដ្ឋថៃកំពុងទន្រ្ទាន

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ពេលនេះទាហានថៃ​ បានបោះពាក្យសម្តីគំរាមបាញ់សម្លាប់ ប្រជាពលរដ្ឋខ្មែរណា ដែលហ៊ានធ្វើស្រែ នៅតំបន់បង្គោលព្រំដែនលេខ៤៣ ស្ថិតនៅក្នុងស្រុកអូរជ្រៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខណៈដែលពេលនេះ ប្រជាពលរដ្ឋថៃ កំពុងតែទន្រ្ទានចូលមកភ្ជួរស្រែ នៅតំបន់សនេះ ដោយមានទាហានថៃការពារ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ខណៈពេលនេះម៉ោងប្រមាណ១១ថ្ងៃត្រង់នេះ មានពលរដ្ឋថៃ៨នាក់ និងទាហានថៃ៦នាក់ ចូលមកកាន់កាប់តំបន់នេះ ពេលនេះមិនទាន់មានអាជ្ញាធរ និងសមត្ថកិច្ចខ្មែរ ចុះទៅពិនិត្យនៅតំបន់បង្គោលព្រំដែនលេខ៤៣ នេះនៅឡើយទេ ប្រជាពលរដ្ឋកំពុងព្រួយបារម្ភ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥នេះ មន្រ្តីយោធាខ្មែរ នៅតាមព្រំដែនស្រុកអូរជ្រៅ បានឱ្យដឹងថា មានកសិករថៃ បានយកត្រាក់ទ័ររបស់ខ្លួន មកភ្ជួរស្រែ នៅត្រង់ចំណុចបង្គោលព្រំដែនលេខ៤៣ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់ស ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋខ្មែរ ៕
ប្រភព៖ freshnewsasia.com

រីករាយសណ្តាប់បទចម្រៀងលោកតា សុីន សុីសាមុត​​ sin sisamuth ទាំងអស់គ្នា

No comments:

Post a Comment