Tuesday, July 21, 2015

ស្ទាវ​២​ក្រុម​ឌឺដង​ពាក្យ​សម្តី​ដាក់​គ្នា​ផ្ទុះ​ហិង្សា​មួយ​ប្រាវ សមត្ថកិច្ច​ក្របួច​បាន​២​នាក់

រាជធានី​ភ្នំពេញ ៖ យុវជន​ស្ទាវ​២​ក្រុម​បាន​ឈ្លោះ​ទាស់​ពាក្យ​សម្តី​គ្នា​យ៉ាង​ខ្លាំង រហូត​ឈាន​ដល់​ការ​ប្រើ​ហិង្សា​ដេញ​វាយ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​ផ្លូវ ខណៈនោះ​ក៏​មាន​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ​កំពុង​ល្បាត​ចាប់​ក្មេង​ទំនើង​បាន​ចំនួន​២​នាក់​ភា្ល​ម​ៗ និង​ដកហូត​ដាវ​សា​មូ​រ៉ៃ​១​ដើម បញ្ជូន​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​ទាំង​យប់ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់​ថ្ងៃ​ទី​២០ កក្កដា ២០១៥ ស្ថិត​នៅ​លើ​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​ស្ទាវ​ទាំង​២​ក្រុម​នោះ ម្ខាង​មាន​គ្នា​២​នាក់ និង​ម្ខាង​ទៀត មាន​គ្នា​៤​ទៅ​៥​នាក់ ហើយ​នៅ​មុន​ពេល​កើតហេតុ​ជន​សង្ស័យ​ទាំង​២​នាក់​បាន​ចូល​ទៅ​រាំ​លេង​នៅ​ក្នុង​ក្លិប​ស្ពាយ​ឌ័​រ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ លុះ​ពេល​រាំ​សប្បាយ រួច​ក៏​នាំ​គ្នា​ចេញពី​ក្លិប​វិញ បំណង​ត្រឡប់​ទៅ​ផ្ទះ ខណៈ​ដែល​កំពុង​តែ​ដើរ​នៅ​តាម​ផ្លូវ ក៏​ស្រាប់តែ​មាន​ក្រុម​ស្ទាវ​មួយ​ក្រុម​ទៀត មាន​គ្នា ប្រមាណ​៤​ទៅ​៥​នាក់ បាន​ដើរមក​សម្លឹង​ដាក់​គ្នា​និយាយ ផ្លែផ្កា​បោះពាក្យ​សម្តី​ដាក់​យុវជន​២​នាក់​ខាងលើ ហើយ​ក៏​មានការ​តបត​ទៅ​វិញ​ទៅ​មក រហូត​ផ្ទុះ​ហិង្សា​ដាក់​គ្នា​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព



ប្រភព៖ kohsantepheapdaily.com.kh

រីករាយសណ្តាប់បទចម្រៀងបេក្ខភាព Cambodian Idol អ៊ាម វុន្នី ដែលទទួលបានមាសសន្លឹកពីលោក ព្រាប សុវត្ថិ

No comments:

Post a Comment