Tuesday, July 21, 2015

ប្រជាពលរដ្ឋចំនួន៨១​គ្រួសារ​​សម្រុកចូល​កាន់កាប់ និង​​សង់​លំនៅឋាន​ក្នុង​មូលដ្ឋាន​ឃ្លាំង​ស្តុក​សម្ភារៈ​​​កងទ័ពនៅ​ជើងភ្នំ​ក្រោម

ខេត្តសៀមរាប ​៖ ប្រជាពលរដ្ឋចំនួន​៨១​គ្រួសារ​ដែល​រស់នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប បាន​នាំ​គ្នា​បុក​បា​រ៉ា​ស់​យោធា សម្រុកចូល​ទៅ​កាន់កាប់ និង​សាងសង់​លំនៅ​ឋាន​នៅ​ក្នុង​មូលដ្ឋាន​ទីតាំង​រក្សា​គ្រឿង​សព្វាវុធ​របស់​អង្គភាព​យោធភូមិ​ភាគ​ទី​៤ ដែល​ស្ថិត​នៅ​ជើងភ្នំ​(​ភ្នំ​ក្រោម​) ជិត​មូលដ្ឋាន​នៃ​ប្រជាពលរដ្ឋ​ទាំងនោះ​រស់នៅ​តែ​ម្តង ។
​រដ្ឋបាល​ក្រុង​សៀមរាបបាន​ចេញ​សេចក្តីជូនដំណឹង​​​លេខ១៤៧ សជណចុះ​ថ្ងៃ​ទី​២១ កក្កដា ២០១៥ ផ្ញើ​ជូន​ទៅ​ប្រជា​ពលរដ្ឋ​ដែល​បាន​ធ្វើ​សកម្ម​ភាព​ខាងលើ ពិសេស​ជំរាប​ជូន​ទៅ​តំណាង​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ផង​ដែរ​។
រដ្ឋ​បាល​ក្រុង​សៀម​រាប​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​នេះ ដោយ​យោង​តាម​លិខិត​ផ្ញើ​ជូន​របស់​យោធភូមិ​ភាគ​ទី​៤ លេខ ១៩៥/ ២០១៥ ចុះ​ថ្ងៃ​ទី​១៨ ​កក្កដា ​២០១៥ ។  នៅ​ក្នុង​លិខិត​របស់​រដ្ឋបាល​ក្រុង​សៀមរាប បាន​ចាត់​ទុក​ថា សកម្មភាព​នោះ​គឺជា​ទ​ង្វើ​ខុសច្បាប់ ព្រោះ​ទីតាំង​ឃ្លាំង​សព្វាវុធ​របស់​កងទ័ព ចាំបាច់​ត្រូវ​រក្សា​ការពារ​យ៉ាង​តឹងរ៉ឹង​បំផុត និង​មាន​សារសំខាន់ ក្នុង​បុព្វហេតុ​ការពារ​មាតុភូមិ ការពារ​សន្តិសុខ​ជាតិ ។ 
លិខិត​របស់​រដ្ឋបាល​ក្រុងបាន​សំណូមពរ សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះរុះរើ​ខ្ទម និង​លំនៅ​ឋា​នដែល​បាន​សាងសង់​ក្នុង​តំបន់​ការពារ​របស់​កងទ័ព​នោះដោយ​កំណត់​រយៈពេលត្រឹម​ថ្ងៃ​ទី​២៦ ​កក្កដា ​២០១៥ ខាង​មុខ​នេះ​ជា​កំហិត៕
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព








ប្រភព​៖ Kohsantepheapdaily.com.kh


រីករាយសណ្តាប់បទចម្រៀងបេក្ខភាព Cambodian Idol អ៊ាម វុន្នី ដែលទទួលបានមាសសន្លឹកពីលោក ព្រាប សុវត្ថិ

No comments:

Post a Comment