ថ្ងៃព្រហស្បត្ត៏ ទី២៣ ខែកក្កដា ឆ្នាំ២០១៥ ម៉ោង ១៤:០៦
ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពព័ត៌មានពីតំបន់ជាយដែនកម្ពុជា-ថៃ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ កក្កដា ២១០៥នេះ គ្រឿងចក្រត្រាក់ទ័រ៣គ្រឿងរបស់ប្រជាជនថៃបានទន្ទ្រានចូលមកលួចភ្ជួរស្រែលើទឹកដីខ្មែរ នៅចំណុចបង្គោលសីមាលេខ៤៣ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
សូមបញ្ជាក់ថា ដីស្រែដែលជនជាតិថៃកំពុងតែរំលោភបំពានទន្ទ្រានយកគ្រឿងចក្រត្រាក់ទ័រមកលួចភ្ជួរស្រែនៅចំណុចនោះ គឺជាកម្មសិទ្ឋិរបស់ក្រុមហ៊ុនសំផាន់ណារិទ្ឋ ឌីវេឡូមេន របស់លោកឧកញ៉ា សំ ផាន់ណារិទ្ឋ ដែលបានទទួលវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការអវិឌ្ឍន៍ហេដ្ឋារចនាសម្ព័នបើកច្រកតំបន់៤៣ ជាប់ព្រំដែនកម្ពុជា-ថៃ ឲ្យស្របទៅតាមយុទ្ធសាស្ត្ររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខថ្នាក់ដឹកនាំ ។
គួរកត់សម្គាល់ថា គ្រឿងចក្រត្រាក់ទ័ររបស់ជនជាតិថៃ ដែលបានចូលមកទន្ទ្រានបំពានលួចភ្ជួរស្រែលើទឹកដីខ្មែរនៅចំណុចខាងលើនោះ គឺស្របពេលដែលអាជ្ញាធរមានសមត្ថកិច្ចជាថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ជាប់រវល់ទៅប្រជុំនៅរាជធានីភ្នំពេញផងដែរ ។
ជុំវិញបញ្ហាទាំងអស់ខាងលើលោកគោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យមិនអាចសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី២៣ កក្កដានេះ៕
ប្រភព៖ kohsantepheapdaily.com.kh
រីករាយសណ្តាប់បទចម្រៀងបេក្ខភាព Cambodian Idol អ៊ាម វុន្នី ដែលទទួលបានមាសសន្លឹកពីលោក ព្រាប សុវត្ថិ





No comments:
Post a Comment