ភ្នំពេញ ៖ ឪពុកបង្កើតកញ្ញាឯក សុជាតា ហៅក្រៅសាសា គឺលោកអ៊ុត ធី បានចូលទៅបំភ្លឺទៅបន្លឺបន្ថែម ក្នុងនាមដើមបណ្តឹងរដ្ឋប្បវេណី ចំពោះសំណុំរឿងក្តីហិង្សាររបស់ឧកញ៉ាសុខ ប៊ុន ទៅលើកូនស្រីរបស់ខ្លួន កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ។ ការចូលបំភ្លឺរបស់លោកអ៊ុត ធី គឺមានការអមដំណើរ ដោយមេធាវីការពារក្តីរបស់កញ្ញាសាសា ទៅជាមួយផងដែរ គឺលោកពុធ ធាវី ។ មន្ត្រីតុលាការបានបង្ហើបអោយដឹងថា ការចូលបំភ្លឺខាងលើនេះ អាចពាក់ព័ន្ធនឹងសំណងរដ្ឋប្បវេណី ឬ សំណងថ្លៃជម្ងឺចិត្ត ដែលកញ្ញាសាសា បានបញ្ជាក់ថា ទុកអោយឪពុកជាអ្នកចាត់ចែងចុះចំពោះបញ្ហាសំណង ។ បើគិតមកទល់វេលាម៉ោង ១២ និង ៣០នាទីរសៀលថ្ងៃខែដដែលនេះ ការសាកសួរដេញដោលរវាងចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកលាង សំណាត់ និងលោកអ៊ុត ធី ។ ក្នុងនោះដែរ លោកអ៊ុត ធី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោមអាគារសាលាដំបូងរាជធានីភ្នំពេញ អោយដឹងថា ថ្ងៃនេះចៅក្រមបានសួរលោកពីដំណើរមួយចំនួនបន្ថែមទៀត នៃហិង្សាររបស់ឧកញ៉ាសុខ ប៊ុនមកលើកូនស្រី ។ លោកក៏បានលើកឡើងថាចំពោះសំណងរដ្ឋប្បវេណីវិញ មេធាវីរបស់កញ្ញាសាសា លោកពុធ ធាវី បានប្តឹងរដ្ឋប្បវេណីទាមទារសំណងជម្ងឺចិត្តរួចរាល់ហើយ ប៉ុន្តែមានទំហំជាប្រាក់ប៉ុន្មាន នោះ លោកអ៊ុត ធី សុំមិនបញ្ចេញ រងចាំបញ្ជាក់បន្ថែមនៅពេលក្រោយ ។ លោកអោយដឹងបន្ថែមទៀតថា លោក ក៏ជាឧកញ៉ាមានកិត្តិនាម មួយរូបក្នុងសង្គមផងដែរ ហើយក៏បានជួយជាតិ និងមានស្នាដៃជាច្រើនយ៉ាងអាណាកប្បកៃដែរ ប៉ុន្តែលោកមិនដែលយកបុណ្យសក្តិមកធ្វើអ្វីផ្តេសផ្តាសអោយខូចខាតដល់ សង្គម ដូចឧកញ៉ាសុខ ប៊ុន នោះទេ ៕ ចាន់ធឿន




No comments:
Post a Comment